រដ្ឋបាលឃុំកោះស្ដេច
លោកស្រី ភុតសា សិរិ មេឃុំស្ដីទី បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ លោកស្រីមេភូមិកោះស្ដេច និងប្រជាការពារភូមិ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖
-រដ្ឋបាលឃុំ ថវិកាចំនួន ២០មុឺនរៀល អង្ករ១បាវ ទម្ងន់២៥គីឡូ ទឹកសុទ្ធ ៥យួរ (ជាថវិកាសេវាសង្គម)
-លោកស្រី ភុតសា សិរិ មេឃុំស្ដីទី ថវិកា ៥មុឺនរៀល
-លោកស្រី អឿន សុីណា មេភូមិកោះស្ដេច ថវិកា ៥មុឺនរៀល
ដេីម្បីចូលរួមពិធីបុណ្យសពកុមារី ឈ្មោះ តាន់ លីហ័រ ភេទ ស្រី អាយុ ៧ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។


ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
July 11, 2026
