/ / /

សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង ធ្វេីយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធទូរទាត់KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល

សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង ធ្វេីយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធទូរទាត់KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល។

ដើម្បីឆ្លើយតបទៅនឹងបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង បានរៀបចំកម្មវិធីយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល(ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ) និងដើម្បីធ្វើឱ្យសាធារណជន ឬយុវជនជំនាន់ក្រោយ ស្រលាញ់ប្រាក់រៀលយើង តាមរយៈរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយជំនួសមកវិញនូវក្រដាស់ប្រាក់រៀលថ្មី ដើម្បីលើកតម្កើងមោទនភាពជាតិ។ បន្ថែមពីនេះក៏មានការចូលរួមជំរុញការប្រើប្រាស់ KHQR ប្រព័ន្ធទូទាត់បាគង លើកកម្ពស់ការទូទាត់ឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដើម្បីបញ្ជ្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ក្នុងប្រព័ន្ធប្រតិបត្តិការធនាគារឱ្យកាន់តែ ទូលំទូលាយ និងផ្តល់លទ្ធភាពដល់សាធារណជនធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារបានយ៉ាងស្រួល មានសុវត្ថិភាព រហ័សទាន់ចិត្ត និងគ្មានកម្រៃសេវា ។ជាក់ស្តែង សាខាធនាគារជាតិនៃកម្ពុជាខេត្តកោះកុង បានរៀបចំយុទ្ធនាការនេះនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកគីរីសាគរ ខេត្តកោះកុង ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកោះករ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ