រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានសហការជាមួយសាលាគណទាំងពីរគណៈប្រជុំត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់​ ត្រី​ ទោ​ ឯក

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានសហការជាមួយសាលាគណទាំងពីរគណៈប្រជុំត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់​ ត្រី​ ទោ​ ឯក​ កិច្ចប្រជុំមានការអញ្ជេីញជាអធិបតីពីលោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទី តំណាងលោកប្រធានមន្ទីរ​ ព្រះព្រហ្មសិរីញាណ​ ហេង​ សំបូរ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះមេគណគណៈមហានិកាយខេត្តកោះកុង​ និងព្រះលក្ខណ៍មុនី​ វង្ស​ ពិជ័យ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះមេគណគណៈធម្មយុត្តិកនិកាយ​ ។

កិច្ចប្រជុំក៏មានការនិមន្តចូលរួមពីព្រះសហការីគណខេត្ត​ ព្រះអនុគណ​ស្រុក​ គ្រូពុទ្ធិកសិក្សា​ និងគណៈគ្រប់គ្រងសាលាពុទ្ធិក។
កិច្ចប្រជុំពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
១.​របាយការណ៍ស្ថិតិបេក្ខសមណ​ បេក្ខជន​ ដែលបានដាក់ពាក្យប្រឡង។
២.​ពិភាក្សាលេីការជ្រេីសរេីសមណ្ឌលប្រឡង​ ដោយសម្រេចយក​ សាលាបឋមសិក្សាយុទ្ធ​ ភូថង​ ព្រែកស្វាយ​ ជាមណ្ឌលប្រឡង។
៣.​ ពិភាក្សាលេីការគៀរគរបច្ច័យសម្រាប់ការចំណាយលេីចង្ហាន់ព្រះសង្ឃ​ និងចំណាយក្នុងកិច្ចប្រឡង។
៤.​ ការអញ្ជេីញថ្នាក់ដឹកនាំ​ អាជ្ញាធរពាក់ព័ន្ធ​ និងសប្បុរសជនដេីម្បីចូលរួមជាគណៈអធិបតី​។
៥.ការបង្កេីតគណៈកម្មការហិរញ្ញឹក។
៦.​ ផ្សេងៗ​។

កិច្ចប្រជុំបានប្រព្រឹត្តដោយរលូន​ និងបានបញ្ចប់នៅវាលាម៉ោង៤:០០នាទី​ បន្ទាប់ពីចប់កិច្ចប្រជុំ​ ព្រះមន្ត្រីសង្ឃ​ និងថ្នាក់ដឹកនាំមន្ទីរបាននាំគ្នាចុះពិនិត្យទីតាំងផ្ទាល់ដែលស្ថិតនៅក្នុងវត្តព្រែកស្វាយ​ សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង៕

អត្ថបទទាក់ទង