តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកមេភូមិព្រែកខ្យង បានចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតនឹងមានជម្ងឺប្រចាំកាយចំនួន២គ្រួសារ 1/ឈ្មោះ រដ្ឋ ឈួយ ភេទប្រុស អាយុ ៨៦ឆ្នាំ 2/ឈ្មោះ ឆឹង ព្រាក ភេទប្រុសអាយុ៨០ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនគាត់ ដែលមានទីលំនៅស្ថិតក្នុងភូមិព្រែកខ្យង.ឃុំតានូន.ស្រុកបូទុមសារគរ.ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំតានូន
————————————
ថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី២០ ខែធ្នូ
ឆ្នាំ២០២៤
វេលាម៉ោង ៤:៣០នាទីរសៀល