តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក នី ដារ៉ា នាយករងរដ្ឋបាលស្រុក និងលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គការសង្គមសុីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ
"ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”
ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម លោកជំទាវក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីអភិបាលរងក្រុងស្រុក លោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរជុំវិញខេត្ត និងលោក លោកស្រីដែលមានវត្តមានទាំងអស់ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
ធ្នូ 20, 2024
វេលាម៉ោង ៨:៣០ នាទីព្រឹក