ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឱសថ Getz Pharma ដែលបានឧបត្ថម្ភឱសថដល់មន្ទីរពេទ្យ ក្នុងខណៈដែលមន្ទីរពេទ្យកំពុងមានតម្រូវការប្រាស់ឱសថកាន់តែច្រើន ។ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Getz Pharma ទាំងអស់ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ ។
នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនឱសថ Getz Pharma បានឧបត្ថម្ភឱសថមួយចំនួនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ព្យាបាលជំងឺជូនប្រជាជន មានដូចជា÷
១-AMLOGET TAB 10MG TP 50'S ចំនួន ៥០ប្រអប់ (២៥០០គ្រាប់)
២-FENOGET CAPS 200MG TP 10'S ចំនួន ៥០ប្រអប់ (៥០០គ្រាប់)
៣-MOXIGET IV 400MG/250ML TP 1'S ចំនួន ៥០ប្រអប់ (៥០អំពូល)
៤-RISEK IV 40MG TP 1'S ចំនួន ៥០ប្រអប់ (៥០អំពូល)
៥-LEFLOX IV 500MG/100ML TP 1'S ចំនួន ៥០ប្រអប់ (៥០អំពូល)
៦-LEFLOX IV 750MG/150ML TP 1'S ចំនួន ៥០ប្រអប់ (៥០អំពូល)