/ / /

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ចូលរួមរំលែកទុក្ខ និងចូលបុណ្យសពគ្រួសារ​​រងគ្រោះដោយសារគ្រោះថ្នាក់​ចរាចរណ៍

សាខាកក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា​ បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលបុណ្យសពគ្រួសារ​​រងគ្រោះដោយសារគ្រោះថ្នាក់​ចរាចរណ៍នៅវេលាម៉ោង ៨ព្រឹក​ នៅចំណុចភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ដែល​បង្កឡើងដោយរថយន្ត​ដឹកដីចុះចំណោត​ដាច់​ហ្វ្រាំង​ជ្រុលចង្កូតបើកបុករះផ្ទះ​ប្រជាពលរដ្ឋចំនួន ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់​ ២​នាក់​ ត្រូវជាម្តាយនិងកូន​ (ម្តាយឈ្មោះ​ ស៊ន​ សុខា​ ភេទស្រី​ អាយុ​ ៣៨​ ឆ្នាំ​ ស្លាប់នៅពេល​បញ្ជូន​មក​ព្យាបាល​នៅមន្ទីរពេទ្យ​ រីឯកូន​ឈ្មោះ​ ចាន់​ សេង​ ភេទប្រុស​ អាយុ​ ២​ ឆ្នាំ​កន្លះ​ ស្លាប់នៅ​កន្លែង​កើត​ហេតុ​)។

ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេក នូវឧបទេ្ទវហេតុដ៏រន្ធត់នេះពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​ការបាត់បង់ប្រពន្ធ និងកូនជាទីស្រឡាញ់របស់គ្រួសារ នៃសព ។ លោកស្រី និងក្រុមការងារទាំងអស់ ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យដែលអនុសាខាផ្តល់ជូនរួមមាន​ ៖ អង្ករ ២០គក្រ និងថវិកា ១០០,០០០រៀល។ ដោយឡែក​ លោក ហាក់ ឡេង អភិបាលស្រុក​ ផ្តល់ថវិកា​ ៨០០,០០០រៀល​,​ លោកមេឃុំប៉ាក់ខ្លង ផ្តល់ថវិកា ៤០០,០០០រៀល​ និងលោកស្រី ស្រី ពិនសោភា តំណាង សសយក ស្រុក ផ្តល់ថវិកា​ ១១០,០០០រៀល៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ វីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងភរិយា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”ការពិនិត្យលទ្ធភាពកែឆ្នៃសំរាម សំណល់រឹងជាថាមពល សំរាប់ខេត្តព្រះសីហនុ និងខេត្តកោះកុង”

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក វិន សារ៉េត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៨០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកស្រែអំបិល/
    10/06/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមកិច្ចប្រជុំពិនិត្យ និងដោះស្រាយលើករណីសំណើសុំអន្តាគមន៍ របស់ឈ្មោះ ចូវ គុយឈីង ដែលមានដីធ្លី ស្ថិតនៅក្នុង ភូមិសាស្ត្រស្រុកស្រែអំបិល

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលកោះកុង និងជាអនុប្រធានកាយរឹទ្ធិខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    10/06/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ បានអញ្ជេីញទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដឹកនាំដោយលោក​ ញាន​ សុសិត្យា​ ប្រធានការិយាល័យសវនកម្មទី១​ ដេីម្បី​ធ្វេីសវនកម្មផ្ទៃក្នុងនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត​ លេីការងារគ្រប់គ្រងក្នុងការិយបរិច្ឆេទ២០២៥​