/ / /

លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»

លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្អាតសំណល់ប្លាស្ទិក និងផ្សព្វផ្សាយការយល់ដឹងអំពីផលប៉ះពាល់ដែលបណ្តាលមកពីការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងភពផែនដី។

សកម្មភាពនេះបានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិកណ្តោល ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានអ្នកចូលរួមសរុបចំនួន ៤៥នាក់ (ស្រី ១៨នាក់)។

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    20/09/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងលោក​ កង​ កុសល​ ប្រធានការិយាល័យ​ពុទ្ធិកសិក្សានិងបណ្ណាល័យ​ បានសួរសុខទុក្ខព្រះគ្រូកុម្ភបវរ​ សន​ អូន​ ព្រះលេខាធិការគណគណៈធម្មយុត្តិកនិកាយ​ ចៅអធិការវត្តពាមក្រសោប​

  • ហេង គីមឆន/
    20/09/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យបេក្ខជន​ អញ្ជេីញជួបពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារថ្នាក់ជាតិ ដែលមានតំណាងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងតំណាងអគ្គនាយកដ្ឋានធនធានមនុស្ស  ពាក់ព័ន្ធនឹងកិច្ចការងារផ្តល់ពាក្យ និងទទួលពាក្យ​បេក្ខជន​បេក្ខនារី​ ប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​បំពេញ​ជួស​ ​ចូល​បម្រើ​ការងារ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សម្រាប់​ឆ្នាំ​ ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/09/2026

    លោក ម៉ិល សាយ មេភូមិ១ និងលោក កឹង ទៀង មេភូមិ៣ បានសហការគ្នាដឹកនាំអនុភូមិ សមាជិកភូមិនិង​កម្លាំងប្រជាការពារភូមិ ចុះស្តារលូ និងកាយសំរាមចេញពីក្នុងលូ នៅខាងត្បូងផ្សារដងទង់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    20/09/2026

    តាមការណែនាំ​ និងចង្អុលបង្ហាញពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំយកនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពីលោកជំទាវអភិបាលខេត្ត និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនវីរកងទ័ពយើងចំនួនមួយគ្រួសារ ដែលលោកស្រីបានមកសម្រាលកូន និងកំពុងសម្រាក ថែទាំ ព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

  • ហេង គីមឆន/
    20/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល បានសហការ ជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយអនុក្រឹតលេខ០៣ របស់រាជរដ្ឋាភិបាលស្ដីពីទីតាំងប្រមូលផ្ដុំ នៅទីតាំងឈ្មោះ អាហារដ្ឋាន ម្ចាស់ទីតាំងឈ្មោះ ខែម រិន

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាននាំយក ​គ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥ គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កស ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​ចំនួន ៥០០,​០០០ រៀល (មួយរយពាន់រៀលគត់) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​គ្រួសារ លោក យាយ ឈ្មោះ សែត វឿន ដែលជាជនចាស់ជរានៅក្នុងភូមិ ព្រែកខ្សាច់