លោក ម៉ិល សាយ មេភូមិ១ និងលោក កឹង ទៀង មេភូមិ៣ បានសហការគ្នាដឹកនាំអនុភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារភូមិ ចុះស្តារលូ និងកាយសំរាមចេញពីក្នុងលូ ដើម្បីកុំឱ្យស្ទះពេលមេឃភ្លៀង ទឹកជន់លិចផ្លូវ បានប្រវែង១៥ម៉ែត្រ នៅចំណុចខាងត្បូងផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់





