លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។ អំណោយអនុសាខាមានៈ អង្ករ២០គ.ក គ្រឿងឧបភោគបរិភោគ១កញ្ចប់ ថវិកា១០០,០០០រៀល និងថវិកាផ្ទាល់របស់លោក សុខ ភិរម្យ ៥០,០០០រៀល។
-អំណោយលោកមេឃុំប៉ាក់ខ្លង មាន អង្ករ១០គ.ក គ្រឿងឧបភោគបរិភោគ១កញ្ចប់ ថវិកា ៥០,០០០រៀល ។
ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៤:០០នាទីរសៀល






