រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ជៀន ពិសី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៃឃុំកោះកាពិ ។

លោកស្រី ជៀន ពិសី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក និងលោក អ៊ុង ទូច អនុប្រធានគ.ក.ស.កស្រុក ព្រមទាំងអ្នកទទួលបន្ទុកកិច្ចនារី និងកុមារឃុំកោះកាពិ 

មេភូមិ១ និង អនុភូមិកោះស្រឡៅ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន: 

អង្ករ១០គីឡូក្រាម មីម៉ាម៉ា១កេស ទឹកត្រី១ដប ទឹកស៊ីអីវ២ដប និងត្រីខចំនួន ១យួរ ដែលជាគ្រឿងឧបភោគ 

បរិភោគ របស់គ.ក.ស.កស្រុក ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិការភាព និងមនុស្សចាស់ជរា 

សរុបចំនួន១០គ្រួសារ ក្នុងនោះនៅភូមិ១ (ចំណុចឡាំដាំ) ចំនួន០៥គ្រួសារ និងភូមិកោះស្រឡៅ ចំនួន០៥ 

គ្រួសារ នៃឃុំកោះកាពិ ស្រុកកោះកុង ។

អត្ថបទ : លឹម ឧត្តម

ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

November 22, 2024

Hi

អត្ថបទទាក់ទង