/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតឃុំពាមក្រសោប ស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (មជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំពាមក្រសោប) ប្រធានបទរួមមាន៖
១.ផ្សព្វផ្សាយ តារាងតម្លៃសេវារដ្ឋបាលនៅរដ្ឋបាលស្រុកមណ្ឌលសីមា (សម្រាប់យន្តការច្រកចេញចូលតែមួយ)
២.ផ្សព្វផ្សាយ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្ដីពីការសុំច្បាប់សាងសង់
៣.ផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រដ្ឋបាលស្រុក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅស្រុកតាមមូលដ្ឋាន
៤.ដំណើរការពិគ្រោះយោបល់រួមអំពីការស្វែងរកបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦