/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត)

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ហាក់ ឡេង អភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រធានបទរួមមាន :
១.ផ្សព្វផ្សាយ តារាងតម្លៃសេវារដ្ឋបាលនៅរដ្ឋបាលស្រុកមណ្ឌលសីមា (សម្រាប់យន្តការច្រកចេញចូលតែមួយ)
២.ផ្សព្វផ្សាយ សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត ស្ដីពីការសុំច្បាប់សាងសង់
៣.ផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រដ្ឋបាលស្រុក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅស្រុកតាមមូលដ្ឋាន
៤.ដំណើរការពិគ្រោះយោបល់រួមអំពីការស្វែងរកបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៤៨

  • ហេង គីមឆន/
    27/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងវិស័យរ៉ែខ្សាច់សំណង់ ដែលបានប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    27/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តឧទ័យ្យារាម(ហៅវត្តជ្រោយប្រស់) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍