លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ (The 8th Meeting of The Governors of Cambodian-Thai Border Provinces) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤