លោកស្រី វ៉ា រ៉ាវី អនុប្រធាមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យជំនាញមន្ទីរ ៣រូប ចូលរួមសហការជាមួយអាជ្ញារមូលដ្ឋានចុះត្រួតពិនិត្យទីតាំងដីជួល និងសាកសួរ ស្ទាបស្ទង់ ស្រង់មតិ ពីប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំ និងបរិវេណជុំវិញដី ស្នេីសុំសាងសង់តម្លេីងស្ថានីយ៍បង្គោលអង់តែងទូរសព្ទចល័ត របស់ក្រុមហ៊ុន អ៉ីវ៉ូលីងថេកណឡជី ឯ.ក ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤