លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីសំណើសុំជួយអន្តរាគមន៍ដោះលែងជនជាតិជង ឈ្មោះ ពក ង៉ែត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលបុគ្គលខាងលើ ត្រូវបានចាប់ខ្លួនដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទកាប់គាស់រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ។
បន្ទាប់ពីការចូលរួមមតិយោបល់របស់អង្គប្រជុំ លោកអភិបាលរងខេត្ត ប្រធានអង្គប្រជុំ បានបូកសរុបមតិ និងទទួលប្រមូលនូវធាតុចូលព័ត៌មាន និងឯកសារពាក់ព័ន្ធ ដើម្បីធ្វើសេចក្តីរាយការណ៍ជូន លោកជំទាវអភិបាលខេត្ត ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលករណីនេះ៕