លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែកក្កដា លើកទី២៥ អាណត្តិទី៥ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសង្កាត់ ដោយរបៀបវារ:នៃកិច្ចប្រជុំមានដូចខាងក្រោម ៖
១/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុប្រជុំប្រចាំខែមិថុនា
២/ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែកក្កដា
៣/ការឡើងរាយការណ៍ អំពីសកម្មភាពការងារ និងបញ្ហាប្រឈមរបស់ គ.ក.ន.ក សង្កាត់
៤/របាយការណ៍ អំពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាល
៥/របាយការណ៍ អំពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់មេភូមិទាំង៤
៦/បញ្ហាផ្សេងៗ…។
ថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ July 31, 2024