រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាក្រុងខេមរភូមិន្ទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ចូលរួមជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមកាកបាទក្រហមសង្កាត់ បានផ្យល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០គ្រួសារស្មើនឹង១០ខ្នងផ្ទះ ក្នុងនោះធ្ងន់ធ្ងរ១ខ្នងផ្ទះ នៅទីស្នាក់ការសាខា ។

ក្នុងឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយធម្មជាតិនេះពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះឯកឧត្តមអនុប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ព្រមទាំងត្រូវចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ម្សៅស៊ុប១០កញ្ចប់តូច ប៊ីចេង ១កញ្ចប់ ព្រមទាំងថវិកាសរុបទាំង១០គ្រួសារចំនួន ១,៥៤០,០០០ រៀលផងដែរឆ្លើយតបតាមទំហំខូចខាតជាក់ស្តែងរបស់គ្រួសាររងគ្រោះហ្វីប្រូស៊ីម៉ង់ ចំនួន ២១៤សន្លឹក។

អត្ថបទទាក់ទង