រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង ប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៤

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង ប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៤។

ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង ស្រុក បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ។​ ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកត្រូវបន្តចុះបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យបានល្អ និងត្រូវធ្វើឱ្យបានជាប់ជាប្រចាំ និងត្រូវបន្តទប់ស្កាត់ ចុះបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់ឱ្យបានល្អប្រសើរ៕
ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ July 29, 2024

អត្ថបទទាក់ទង