រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំ​ ស្ដីពី​ការ​ឆ្លុះបញ្ចាំង​គុណភាពផលិតផល​ និងសេវាកម្មអេកូទេសចរណ៍​ និងការប្រមូលព័ត៌មាន​ ចងក្រងឯកសារ​ផែនការ​អភិវឌ្ឍន៍​អេកូទេសចរណ៍​ សហគមន៍​នេសាទតំបន់ឆ្នេរជ្រោយស្វាយ​ សហគមន៍​តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ​ និង សហគមន៍នេសាទសម្រស់កោះស្ដេច​

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងពីលោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ លោកស៊ន​ ស្រិញ​ ជំទប់ទី១​ បានដឹកនាំលោកស្រីអនុភូមិកោះស្ដេច​ និង​គណៈកម្មការ​សហគមន៍នេសាទសម្រស់កោះស្ដេច​ ចូលរួមកិច្ចប្រជុំ​ ស្ដីពី​ការ​ឆ្លុះបញ្ចាំង​គុណភាពផលិតផល​ និងសេវាកម្មអេកូទេសចរណ៍​ និងការប្រមូលព័ត៌មាន​ ចងក្រងឯកសារ​ផែនការ​អភិវឌ្ឍន៍​អេកូទេសចរណ៍​ សហគមន៍​នេសាទតំបន់ឆ្នេរជ្រោយស្វាយ​ សហគមន៍​តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ​ និងសហគមន៍នេសាទសម្រស់កោះស្ដេច​ ដោយមានការ​សម្របសម្រួលពី​មន្រ្តី​អង្គការ​ អេដ​ អេ​ អាក់ស្យុង​ នុងមាន​ការចូលរួមពីលោកលោកស្រី​សមាជិកគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរជ្រោយស្វាយ​ និងសហគមន៍តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ​ ធ្វេីឡេីងនៅអគារធនធានមនុស្សអនុវិទ្យាល័យជ្រោយស្វាយ។
គោលបំណងនៃកិច្ចប្រជុំ៖

  • សិក្សាវាយតម្លៃផលិតផល​ និងសេវាកម្មអេកូទេសចរណ៍ដែលមានស្រាប់​ និងសក្ដានុពលថ្មីៗរបស់សហគមន៍ដេីម្បីធ្វេីការអភិវឌ្ឍន៍ឱ្យឆ្លេីយតបតាមតម្រូវការទីផ្សារទេសចរណ៍នាពេលបច្ចុប្បន្ន​ និងនាពេលអនាគត
  • សិក្សាវាយតម្លៃសមត្ថភាពសហគមន៍​ និងរៀបចំផែនការកសាងសមត្ថភាពសហគមន៍
  • កំណត់រកភាគីពាក់ព័ន្ធ​សំខាន់ៗ​ និងតួនាទីរបស់ពួកគេក្នុងការចូលរួម​អភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍នៅសហគមន៍មូលដ្ឋាន
  • កំណ់ភអាទិភាពវិនិយោគលេីផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទាទេសចរណ៍ជាក់លាក់​ និងផែកការពង្រឹងសមត្ថភាពជំនាញ​ ដេីម្បីអភិវឌ្ឍសហគមន៍ប្រកបដោយ​និរន្តរភាព។

ថ្ងៃ​ព្រហស្បតិ៍​ ៥រោច​ ខែអាសាឍ​ ឆ្នាំរោង
ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨
ត្រូវនឹង​ថ្ងៃទី២៥​ ខែ​កក្កដា​ ឆ្នាំ២០២៤

អត្ថបទទាក់ទង