រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បាន​ដឹកនាំ​កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤​ ផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត ប្រចាំខែកក្កដា ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បាន​ដឹកនាំ​លោក លោក​ស្រី​ស្នងការ​រង​ លោក​នាយការិយាល័យ​ លោក​អធិការ​នគរបាល​ក្រុង ស្រុក​ លោក​មេបញ្ជាការ​វរព្រំដែន​គោក​លេខ​ ៨២៧​ និងលោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់ សរុបចំនួន ៩២នាក់ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤​ ផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត ប្រចាំខែកក្កដា ឆ្នាំ២០២៤ ។
-ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៤១១៨ សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារតាមដានការអនុវត្តគោលការណ៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ July 25, 2024

អត្ថបទទាក់ទង