រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំបំពាក់ឯកសណ្ឋានថ្មី ផ្សព្វផ្សាយគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជន ដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី សរុបចំនួន ៣៦នាក់ ប្រចាំអនុវិទ្យាល័យព្រែកស្មាច់ និងវិទ្យាល័យកោះស្តេច ស្រុកគីរីសាគរ

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំបំពាក់ឯកសណ្ឋានថ្មី ផ្សព្វផ្សាយគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជន កាកបាទក្រហមកម្ពុជា ដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី សរុបចំនួន ៧៦នាក់ ប្រចាំវិទ្យាល័យបូទុមសាគរ និងវិទ្យាល័យថ្មស ស្រុកបូទុមសាគរ ដែលមានការចូលរួមពីលោក ឡុច ភិរ័ក្ស នាយករងសាខា លោក ជា ប៊ុនធឿន តំណាងអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ តំណាងការិយាល័យអបរំស្រុក លោកនាយក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៦៧នាក់ ស្រី ៤៥នាក់ នៅអនុវិទ្យាល័យព្រែកស្មាច់ និងវិទ្យាល័យកោះស្តេច ។

មាន ប្រសាសន៍ សំណេះសំណាល ជាមួយ ក្មួយ ៗ កូន ៗ យុវជន កាកបាទក្រហមកម្ពុជា និង ទីប្រឹក្សា យុវជន នា ឱកាស នោះគណៈអធិបតី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ដែលមានវត្តមាននៅទីនេះ សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន សម្រាប់បំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀតឯកឧត្តម បានថ្លែងនូវការកោតសរសើរនឹងលើកទឹកចិត្តឲ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សូមឱ្យយកចិត្តទុកដាក់ពង្រឹង និងពង្រីកបណ្ដាញយុវជន និងសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជាបន្ថែមទៀត ដូចភ្លៀងរលឹមចាប់តាំងពីពេលនេះទៅមុខ។

ប្រធានបទបានលើកមកធ្វើបទបង្ហាញមានរួមមាន៖
១-ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង ៧ និងការប្រើប្រាស់បដិរូប
២-គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហមកម្ពុជា
៣-វិជ្ជាសង្គ្រោះបឋម
៤-សុវត្ថិភាពចរាចរណ៍ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច។

អត្ថបទទាក់ទង