រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម ស៊ីណាក់ និងភរិយា អាជីវករភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លឹម ស៊ីណាក់ និងភរិយា អាជីវករភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

អត្ថបទទាក់ទង