រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស  បានបើកកិច្ចប្រជុំប្រចាំខែរបស់គណ: កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយរងប៉ុស្តិ៍  ស្មៀនឃុំ ជំនួយការឃុំ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស មេភូមិទាំង៣ នាយករងសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី តំណាងមនុស្សចាស់ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង៣ភូមិ សរុបរួម១៧នាក់ ស្រី៩នាក់។
អំពីរបៀបវារៈរួមមាន÷                
 ១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន         
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យ និងពិភាក្សាលើការងារអប់រំ     
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.សេចក្ដីផ្សេងៗ   
……………………………………………….
ថ្ងៃពុធ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង