រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំស្ដីទី បានដឹកនាំកិច្ចប្រជុំពិភាក្សា លេីបញ្ហាទុយោទឹកនៅតាមដងផ្លូវរបស់ក្រុមហ៊ុនទឹកស្អាត អាន់ សំឡាន និងក្រុមហ៊ុនទឹកស្អាត វិរៈ ប៊ុនថាំ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកស្រីជំទប់ទី២ ស្មៀនឃុំ ម្ចាស់ក្រុមហ៊ុនទឹកស្អាត អាន់ សំឡាន និងតំណាងក្រុមហ៊ុនទឹកស្អាត វិរ: ប៊ុនថាំ នៅសាលាឃុំកោះស្ដេច។ ................................................................................ ថ្ងៃសុក្រ ១៥ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល ពេញបូណ៌មី
June 21, 2024


