រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ផ្ទះមនុស្សធម៌លេខរៀងទី៧ ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីប្រគល់ ជូនគ្រួសារងាយរងគ្រោះ១គ្រួសារ

សាខា កក្រក ខេត្តកោះកុង៖ នាថ្ងៃសុក្រ ទី១៣៤ ខែមិថុនា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានរៀបចំពិធីប្រគល់-ទទួលផ្ទះថ្មី ចំនួន ១ខ្នងលេខរៀងទី៧ បណ្តោយ៨ម៉ ទទឹង៤ ម៉ ប្រក់ស័ង្កសី ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សាងសង់ជូនលោក ឈិន ឆេន អាយុ៥២ឆ្នាំ និងប្រពន្ធ រស់នៅភូមិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ខេត្តកោះកុង សហការជាមួយលោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា អាជ្ញាធរឃុំពាមក្រសោប។

ក្នុងឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានមានមតិស្វាគមន៍ និងបានលេីកឡេីងពីការយកចិត្តទុកដាក់របស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសគ្រួសារចាស់ជរាគ្មានទីពឹង និងងាយរងគ្រោះដូចពេលនេះ។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសេីរចំពោះសុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខា ដែលបានដឹកនាំកងកម្លាំង និងជំនាញគ្រប់លំដាប់ថ្នាក់, និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់សព្វបែបយ៉ាងដើម្បីរៀបចំសាងសង់ផ្ទះនេះឡើង។

ជំនួសមុខឱ្យ លោក ឈិន ឆេង និងភរិយា សូមសម្តែងនូវការដឹងគុណចំពោះឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក អន សុធារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ នាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡេីងផ្ទះជាច្រេីនមុខទៀតផង។

ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការផ្តល់អំណោយសម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១ឡូ , ឃីត(មុង ភួយ សារុង អាវយឺត) , កន្ទេល១, ផ្តិលទឹក១, , កំសៀវទឹក១, ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ជ្រុញ១, ខ្ទះឆា១, កញ្ច្រែងជ័រ២,, វែកបាយ១, វែកសម្ល១, វែកឆា១ ព្រមទាំងសម្ភារ និងថវិកាមួយចំនួនទៀត ៕

ដោយឡែកគ្រួសារចាស់ជរាចំនួន១គ្រួសារទទួលបាន៖ អង្ករ២៥គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន៦ម៉ឺន រៀលផងដែរ ។

អត្ថបទទាក់ទង