រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច ចូលរួមព្រលែងអណ្ដេីកសមុទ្រចំនួនពីរក្បាលស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានចាត់តាំងលោក​ ស៊ន​ ស្រិញ​ ជំទប់ទី១​ ដឹកនាំសមាជិកគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច​ និងសហការជាមួយអង្គការសត្វព្រៃ​ និងរុក្ខជាតិ​ (Fauna & Flora) ចូលរួម​ធ្វេីការ​ព្រលែងអណ្ដេីកសមុទ្រចំនួនពីរក្បាល​ ដែលនេសាទបានដោយចៃដន្យដោយអ្នកនេសាទឈ្មោះ​ ផាត​ ហេន ស្ថិតនៅចំណុចជិតពយម៉ោង​ និងកោះក្រសារកណ្ដាល កាលយប់ពីថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២៤​ មានចំនួនពីរប្រភេទគឺទី១​ ប្រភេទអណ្ដេីកល្មិច​ (Chelonia mydas) មានទំហំស្នូកបណ្ដោយ​ ៥១ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ៥០ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ១២ គីឡូក្រាម​ កិបស្លាកលេខសម្គាល់​ KH2404 និងទី២ប្រភេទអណ្ដេីកក្រាស​ (Eretmochelys imbricata) មានទំហំស្នូកបណ្ដោយ​ ៥៧ សង់ទីម៉ែត្រ​ ទទឹងស្នូក​ ៥៤ សង់ទីម៉ែត្រ​ និង​មានទម្ងន់​ ១៤,២ គីឡូក្រាម​ ​កិបស្លាកលេខសម្គាល់​ KH2405 ដោយបានធ្វេីការព្រលែងនៅចំណុចឆ្នេរពយជប៉ុនស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ សូមបញ្ជាក់ថា​ អណ្ដេីក​សមុទ្រទាំងពីរប្រភេទនេះ​ត្រូវបានចាត់ចូលជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់​ និងត្រូវបានការពារ​ដោយច្បាប់ស្ដីពីជលផល​ ដូច្នេះ​រដ្ឋបាលឃុំកោះស្ដេច​ សូមអំពាវនាវ​ដល់​បងប្អូន​ប្រជានេសាទទាំងអស់រួមគ្នាការពារ​សត្វ​អណ្ដេីកសមុទ្រ​ ដោយរាយការណ៍ជូន​អាជ្ញាធរ​នៅពេលនេសាទបានដោយ​ចៃដន្យ​ ឬ​ជួយសង្រ្គោះពីការទាក់ជាប់មងខ្មោចឬឧបករណ៍នេសាទផ្សេងៗ​។

ថ្ងៃពុធ​​ ១៤កេីត ខែអស្សុជ​ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៤ October 16th, 2024

អត្ថបទទាក់ទង