/ / /

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រមន្ទីរផែនការ ចំនួន ២នាក់ សហការជាមួយរដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ និងតាមដានត្រួតពិនិត្យលើវឌ្ឍនភាពគ្រួសារក្រីក្រជិតផុតសុពលភាពដែលត្រូវធ្វើបច្ចុប្បន្នភាព

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រមន្ទីរផែនការ ចំនួន ២នាក់ សហការជាមួយរដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ និងតាមដានត្រួតពិនិត្យលើវឌ្ឍនភាពគ្រួសារក្រីក្រជិតផុតសុពលភាពដែលត្រូវធ្វើបច្ចុប្បន្នភាព ដែលបានលោតសំណើរចេញពីបញ្ចីគ្រួសារក្នុងភូមិដែលមានពណ៌ស្វាយ។ ជាលទ្ធផលបានសម្ភាសន៍ចំនួន ៥គ្រួសារ ពិនិត្យឃើញគ្រួសារផុតសុពលភាពនៅសល់មិនបានស្រង់ សរុប ៧១គ្រួសារ និងបានណែនាំការធ្វើបច្ចុប្បន្នភាព គ្រួសារផុតសុពលភាព បានសម្ភាសន៍រួចរាល់ សរុប ៨៣គ្រួសារ ទទួលបានបណ្ណសមធម៌ពីមន្ទីរផែនការ សរុប ៥៨បណ្ណ(ក្រ១:១២ ក្រ២:៤៦) នៅសល់បណ្ណដែលអនុម័តរួចរាល់ ២៥បណ្ណ បានធ្វើបច្ចុប្បន្នភាព និងសម្រេចចិត្តសម្ភាសន៍ចំនួន ១២១គ្រួសារ បដិសេធមិនសម្ភាសន៍ចំនួន ១៩គ្រួសារ សម្ភាសន៍ជាមួយក្រុមការងារឃុំក្នុងដំណើរការអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រួតពិនិត្យថាប្លេត ដើម្បីបង្ហាញវិធីសាស្ត្រ និងនីតិវិធីការអនុវត្តគ្រួសារជិតផុតសុពលភាព តាមដានត្រួតពិនិត្យការអនុវត្តនាពេលកន្លងមក ការអនុវត្តលើថាប្លេតដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្ដល់ជំនួយ ឬសេវាផ្សេងៗ សម្ភាសន៍ ចែករំលែកបទពិសោធន៍ និងបង្ហាញជូនការប្រើប្រាស់ App-IDPoor ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម