រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះពិនិត្យទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មម៉ាស្សាសុខភាព០១កន្លែង របស់លោក ឡេង វ៉ាន់ធួន ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង

លោក ហាក់ ស៊ីម អភិបាលរងស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង សមាជិកភូមិចាំយាម ចូលរួមសហការជាមួយលោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកោះកុងចុះពិនិត្យទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មម៉ាស្សាសុខភាព (បើកថ្មី) ០១កន្លែង មាន០៣បន្ទប់ គ្រែចំនួន០៥ (ហាងម៉ាស្សាឋានសួគ៌ )របស់លោក ឡេង វ៉ាន់ធួន ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមាសភាពចូលរួមមានលោកតំណាងមន្ទីរទេសចរណ៍ខេត្ត
លោកតំណាងមន្ទីរពាណិជ្ជកម្មខេត្ត សរុប១២នាក់ ស្រី០៣នាក់។
ថ្ងៃពុធ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទទាក់ទង