រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រី កាំង ឃឹម អនុប្រធានរដ្ឋបាលផលផល នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ក្នុងពិធីបើកកិច្ចប្រជុំ ស្តីពី“កិច្ចសហប្រតិបត្តិការលើគម្រោងស្តារ និងដាំព្រៃកោងកាងនៅ កន្លែងសហគមន៍នេសាទតំបន់ឆ្នេរ ដើម្បីឥណទានកាបូន”

លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកស្រី កាំង ឃឹម អនុប្រធានរដ្ឋបាលផលផល នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ក្នុងពិធីបើកកិច្ចប្រជុំ ស្តីពី“កិច្ចសហប្រតិបត្តិការលើគម្រោងស្តារ និងដាំព្រៃកោងកាងនៅ កន្លែងសហគមន៍នេសាទតំបន់ឆ្នេរ ដើម្បីឥណទានកាបូន”។

លោកស្រី បានលើកឡើងថា ដោយមានការសហការជាមួយក្រុមហ៊ុន ADVANCED TECHNOLOGY FOR RECOVERY INC (ATR) និង ក្រុមហ៊ុន TREND TECH CO., LTD (TT) នាថ្ងៃនេះ រដ្ឋបាលជលផលបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី កិច្ចសហ ប្រតិបត្តិការលើគម្រោងស្តារនិងដាំព្រៃកោងកាងនៅកន្លែងសហគមន៍នេសាទតំបន់ឆ្នេរ ដើម្បីឥណទានកាបូន ដោយមាន រយៈពេលអនុវត្តគម្រោង៥ឆ្នាំគឺចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនលោក លោកស្រីទាំងអស់ឱ្យបានជ្រាបផងដែរថា ខេត្តកោះកុង ជាខេត្តមានសក្តានុពលខ្ពស់សម្រាប់ការស្តារ និងដាំព្រៃកោងកាងនៅតាមកន្លែងសហគមន៍នេសាទទាំងអស់។ តាង នាមឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សូមស្វាគមន៍ និងអរគុណណាស់ ដែលរដ្ឋបាលជលផល និងក្រុមហ៊ុនបានកំណត់ យកគោលដៅខេត្តកោះកុង និងសហគមន៍នេសាទចំនួនទាំង ៧សហគមន៍ សម្រាប់ការអនុវត្តគម្រោងស្តារនិងដាំព្រៃកោងកាងនៅតំបន់ឆ្នេរដើម្បីឥណទានកាបូននេះ។ សារៈសំខាន់នៃគម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវជីវចម្រុះ ប្រព័ន្ធ អេកូឡូស៊ី និងការគ្រប់គ្រងធនធានជលផលតំបន់ឆ្នេរប្រកបដោយនិរន្តរភាព នៅតាមសហគមន៍នេសាទគោលដៅ ព្រមទាំងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបន្សំនឹងការប្រែប្រួលអាកាសធាតុ និងឧស្ម័នផ្ទះកញ្ចក់ដើម្បីទទួលបាននូវឥណទានកាបូនស្ម័គ្រចិត្ត ដែលជាការអនុវត្តនិងអភិវឌ្ឍន៍ខេត្តកោះកុង ពីគ្រប់ដៃគូ គ្រប់វិស័យ និងគ្រប់ជ្រុកជ្រោយ។ តាមរយៈការអនុវត្តនៃកិច្ចព្រមព្រៀងនៃរដ្ឋបាលជលផលជាមួយក្រុមហ៊ុនដែលបានចុះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នោះ ការប្រជុំថ្ងៃនេះមានសារៈសំខាន់ណាស់ក្នុងការពិភាក្សា ដើម្បីរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការ អនុវត្តនៅថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាននិងសហគមន៍នេសាទគោលដៅ ដើម្បីទទួលបាននូវអនុវត្តនិងការសហការពីគ្រប់អ្នកពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទីភារកិច្ចថែរក្សាការពារធនធានជលផល និងកែលម្អជីវចម្រុះប្រកប ពិសេសព្រៃកោងកាងនៅ តំបន់ឆ្នេរប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងជាពិសេសចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។
ខ្ញុំសង្ឃឹមថា លទ្ធផលប្រជុំថ្ងៃនេះ ដោយមានខ្ញុំចូលរួមដឹកនាំផ្ទាល់ នឹងទទួលបាននូវសេចក្តីព្រាងកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តារ និងដាំព្រៃកោងកាងដើម្បីឥណទានកាបួននេះសមស្រប និងមានផែនការអនុវត្តជាក់លាក់ជាមួយសហគមន៍នេសាទគោលដៅ ដោយមានរដ្ឋបាលខេត្តជាអាណាព្យាលបាលផ្ទាល់ក្នុងការណែនាំ និងតាមដានការអនុវត្តដើម្បីធានាបាននូវការអនុវត្ត និងសហការប្រកបដោយការទទួលខុសត្រូវនិងជោគជ័យដោយរលូន។
ដូច្នេះសូមលោក លោកស្រីទាំងអស់ចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស ក្នុងកិច្ចប្រជុំរយៈពេល១ព្រឹក នេះ នូវធាតុចូលជាគន្លឹះក្នុងការយកទៅអនុវត្តឱ្យសម្រេចបានជោគជ័យ និងប្រសិទ្ធភាព៕
ថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ June 14, 2024

អត្ថបទទាក់ទង