រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ត្រី តុង ហាប់ ប្រធានគណៈកម្មាធិការស អ ក ស្រុកបូទុមសាគរ តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ ជូនដល់គ្រួសារនៃសពលោក ឆឺយ ស៊ីវន (និវត្តជន)ជាសមាជិកស អ កនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកវរសេនីយ៍ត្រី តុង ហាប់ ប្រធានគណៈកម្មាធិការស អ ក ស្រុកបូទុមសាគរ តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធាន គណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ អនុប្រធានគណៈកម្មាធិការស អ ក ស្រុកបូទុមសាគរ ប្រធានកិត្តិយសស អ កឃុំអណ្តូងទឹក ប្រធានសាខាស អ ក ឃុំអណ្តូងទឹក នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារ រួមមានដូចខាងក្រោម
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុង បានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករ ចំនួន០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
៤/លោកវ/ត្រី តុង ហាប់ ប្រធានស អ កស្រុកឧបត្ថម្ភថវិកា១០មុឺនរៀល និងអង្ករចំនួន១បាវតូច។
៥/លោក ក្រូច បូរីសីហា ប្រធានកិត្តិយសស អ កស្រុកបូទុមសាគរមឧបត្ថម្ភថវិកាចំនួន២០មុឺនរៀល។
៦/លោកវ/ត្រី ញ៉ែម សាខាន អនុប្រធានស អ កស្រុកបូរីជលសារឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល។
៧/លោកវ/ឯក អ៊ុន ច័ន្ទមណី នាយសេនាធិការរង ឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល។
៨/លោក ឃៀង យិង ប្រធានកិត្តិយសស អ កឃុំអណ្តូងទឹក ឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល។
៩/អង្គភាពវរសេនាតូចលេខ១ ឧបត្ថម្ភថវិកាចំនួន៨០មុឺនរៀល និងអង្ករចំនួន២បាវតូច។
-ប្រគល់ ជូនដល់គ្រួសារនៃសព
លោក ឆឺយ ស៊ីវន (និវត្តជន)ជាសមាជិកស អ កនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨,៥១នាទី។
ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ May 7, 2024

អត្ថបទទាក់ទង