ព្រឹកថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតពី លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរ ដឹកនាំកិច្ចប្រជុំក្រុមការងារមន្ទីរ ទទួលបន្ទុកតាមក្រុងស្រុក ដើម្បីពិនិត្យវឌ្ឍភាពការងារធ្វើបច្ចុប្បន្នភាព គ្រួសារជិតផុតសុពលភាព តាមបណ្តាឃុំ សង្កាត់ ដើម្បីបូកសរុបវឌ្ឍភាព និងទិសដៅកិច្ចការងារបន្ត ឱ្យសម្រេចជោគជ័យតាមការគ្រោងទុកនាចុងខែតុលានេះ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង ។