រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសិក្សាធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងព្រំដែន ទីតាំងសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ នៅទិសភូមិភាគទី៣

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ឌុល សារឿន ស្នងការរង និងលោកវរសេនីយ៍ឯក សាំង សុខុម មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ៨២៧ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសិក្សាធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងព្រំដែន ទីតាំងសមត្ថកិច្ចទទួលខុសត្រូវរបស់នគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ នៅទិសភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
នៅសាលប្រជុំទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ខេត្តកំពត
ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ September 11, 2024

អត្ថបទទាក់ទង