/ / /

អាជ្ញាធរស្រុកពិនត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចគីរីវង់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង

លោកស្រី ស្រី ពិនសោភា អភិបាលស្តីទីស្រុកមណ្ឌលសីមា និងលោក ប៉ែន ប៊ុនឈួយ អភិបាលរង លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំប៉ាក់ខ្លង និងកងកម្លាំងប្រដាប់អាវុធ ចុះពិនត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចគីរីវង់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង តាមការពិនិត្យបានឃើញថា ទឹកជំនន់មានការស្រកចុះជាបណ្ដើរៗ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ហើយបញ្ហាអ្វីកើតឡើងសូមរាយការណ៍បន្ទាន់មកអាជ្ញាធរឃុំ ស្រុក ដើម្បីរកវិធានការដោះស្រយជូនបងប្អូនប្រជាពលរដ្ឋ។
ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ August 6, 2019

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ប្រជាការពារ ស.ស.យ.ក និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ និងវិថីសាយភូថង ព្រមទាំងបានផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»

  • មន្ទីរធម្មការ និងសាសនា/
    20/09/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងលោក​ កង​ កុសល​ ប្រធានការិយាល័យ​ពុទ្ធិកសិក្សានិងបណ្ណាល័យ​ បានសួរសុខទុក្ខព្រះគ្រូកុម្ភបវរ​ សន​ អូន​ ព្រះលេខាធិការគណគណៈធម្មយុត្តិកនិកាយ​ ចៅអធិការវត្តពាមក្រសោប​

  • ហេង គីមឆន/
    20/09/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង​ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យបេក្ខជន​ អញ្ជេីញជួបពិភាក្សាការងារមួយចំនួនជាមួយក្រុមការងារថ្នាក់ជាតិ ដែលមានតំណាងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងតំណាងអគ្គនាយកដ្ឋានធនធានមនុស្ស  ពាក់ព័ន្ធនឹងកិច្ចការងារផ្តល់ពាក្យ និងទទួលពាក្យ​បេក្ខជន​បេក្ខនារី​ ប្រឡង​ប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​បំពេញ​ជួស​ ​ចូល​បម្រើ​ការងារ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ សម្រាប់​ឆ្នាំ​ ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/09/2026

    លោក ម៉ិល សាយ មេភូមិ១ និងលោក កឹង ទៀង មេភូមិ៣ បានសហការគ្នាដឹកនាំអនុភូមិ សមាជិកភូមិនិង​កម្លាំងប្រជាការពារភូមិ ចុះស្តារលូ និងកាយសំរាមចេញពីក្នុងលូ នៅខាងត្បូងផ្សារដងទង់