រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធ“ទិវាពិភពលោកលាងសម្អាតដៃ” ក្រោមប្រធានបទ(អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងដៃទាំងអស់គ្នា) នៅសាលាបឋមសិក្សា អណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធ“ទិវាពិភពលោកលាងសម្អាតដៃ" ក្រោមប្រធានបទ(អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងដៃទាំងអស់គ្នា) នៅសាលាបឋមសិក្សា អណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកអភិបាលរង បានលើកឡើងថា ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក លែង ដោយមានឱកាសបានមកជួបជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនាឱកាសនេះ ដើម្បី ចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីប្រារព្ធ" ទិវាពិភពលោកលាងសម្អាតដៃ "ក្រោមប្រធានបទ(អនាគត យើងស្ថិតនៅលើដៃយើង សូមចូលរួមលាងដៃទាំងអស់គ្នា)នាពេលនេះ។ គោលបំណងសំខាន់សម្រាប់ អប់រំសុខភាព ជាពិសេសសម្រាប់លោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សយកទៅពិចារណា និងអនុវត្ត ដើម្បីខ្លួនយើងទាំងអស់គ្នាមានសុខភាពល្អ គ្រួសារមានសុភមង្គល និងប្រជាពលរដ្ឋរស់នៅ ប្រកបដោយអនាម័យ និងសុខមាលភាព។ សព្វថ្ងៃពិភពលោកយើង កំពុងទទួលរងនូវការវាយប្រហារដោយជំងឺកូវីដ-១៩(Covd-19) ដែលជាជំងឺកាចសាហាវ ឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសទាំងអស់លើសកលលោក សុទ្ធតែទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំងឺដ៏កាចសាហាវនេះ គឺការស្លាប់បាត់បង់ជីវិតប្រជាជន ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច អង្គភាពស្ថាប័ន សាលារៀនត្រូវផ្អាកដំណើរការ ។ សម្រាប់ប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ផងដែរតែមិនធ្ងន់ធ្ងរ ដូចបណ្តាប្រទេសមួយចំនួននោះទេ។នេះក៏ដោយសាររាជរដ្ឋាភិបាលពិសេសក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ការពារទប់ស្កាត់ជំងឺនេះ បានទាន់ពេលវេលា។ ជាក់ស្ដែងរហូតមកដល់ពេលនេះ ប្រជាកម្ពុជា យើងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥៩៧៩នាក់ ស្រី ៣៤១៨នាក់ ព្យាបាលបានជាសះស្បើយវិញបាន ៨៩៩នាក់ ស្រី៣៣៦៨ នាក់ នៅសល់១៧នាក់កំពុងសម្រាកព្យាបាល អ្នកស្លាប់៦៣នាក់ ស្រី៤០នាក់៕

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ December 16, 2021

អត្ថបទទាក់ទង