លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យផ្ទាល់ រកដំណោះស្រាយបញ្ហាសំរាមកកស្ទះនៅតាមដងផ្លូវនិងតាមទីសាធារណ:ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីសំណាក់÷ លោកអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងសហការី លោកនាយរងរដ្ឋបាលសាលាស្រុក លោកជំទប់២ និងសមាជិក្រុមប្រឹក្សាឃុំប៉ាក់ខ្លង លោកស្រីមេភូមិចាំយាម និងតំណាងក្រុមហ៊ុនប្រមូលសំរាម អេកូ ឡូខល សឺលូសិន ។
បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់ និងបើកកិច្ចប្រជុំពិភាក្សាគ្នារួច តំណាងក្រុមហ៊ុនប្រមូលសំរាម អេកូ ឡូខល សឺលូសិន បានធ្វើកិច្ចសន្យា ដោយសន្យាចុះប្រមូលសំរាមដែលកំពុងកកស្ទះនៅតាមដងផ្លូវ និងតាមទីសាធារណ:នៅភូមិចាំយាម អោយអស់ត្រឹមរយៈពេល ៧ថ្ងៃ ដោយគិតចាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ជាកំណត់ ។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤
នៅវេលាម៉ោង៨:៣០នាទីព្រឹក