ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជូនអង្គពិធីទាំងមូល។ ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ជាការពិត ក្នុងនាមថ្នាក់ដឹកនាំខេត្ត នាងខ្ញុំស្នើលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងសាខាទាំងអស់ពិនិត្យលទ្ធភាពលើបេក្ខភាពស្រ្តី ដើម្បីធ្វើការតែងតាំង ក្នុងមុខតំណែងជាថ្នាក់ដឹកនាំ ក្នុងតួនាទី ជាអ្នកធ្វើសេចក្តីសម្រេចចិត្តផងដែរ។ ជាមួយគ្នានេះផងដែរ ខ្ញុំស្នើមន្ត្រីរាជការជាស្ត្រីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាព ជាប្រចាំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំមុខតំណែង ដែលសមស្រប នៅក្នុងមន្ទីរ អង្គភាព និងសាខារបស់ខ្លួន៕
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦




