រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រង ការពារធម្មជាតិ និងឱ្យគ្រប់តួអង្គពាក់ព័ន្ធបានដឹងនិងស្គាល់ច្បាស់អំពីទីតាំង ព្រំប្រទល់ និងទំហំតំបន់កាពារធម្មជាតិ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រង ការពារធម្មជាតិ និងឱ្យគ្រប់តួអង្គពាក់ព័ន្ធបានដឹងនិងស្គាល់ច្បាស់អំពីទីតាំង ព្រំប្រទល់ និងទំហំតំបន់កាពារធម្មជាតិ ជៀសវាងការភាន់ច្រឡំ ឬការឆ្លៀតឱកាសយកលេសមិនស្គាល់ព្រំប្រទល់តំបន់ការពារធម្មជាតិ ចូលទន្រ្ទានកាន់កាប់និងទាមទារការកាត់ឆ្វៀលយកដីធ្វើជាកម្មសិទ្ធ ហើយក្រសួងបរិស្ថាន បានរៀបចំផែនទីតំបន់កាពារធម្មជាតិ តាមបណ្តាខេត្តចំនួន២១ និងតាមបណ្តាលក្រុង ស្រុកចំនួន១៦៣ ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ កម្មពិធីនេះដែរបានរៀបចំនៅសាលាប្រជុំ ម៉ុក ម៉ារ៉េត នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងែទី០៣ ខែ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ May 03, 2024

អត្ថបទទាក់ទង