ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការស្រុកមណ្ឌលសីមា បានដឹកនាំកម្លាំងនគរបាលផ្នែកពន្លត់អគ្គិភ័យ ដោយយករថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកនៅជុំរិញបរិវេណ វិទ្យាល័យ ហ៊ុន សែន ចាំយាម តាមសំណេីររបស់គណៈគ្រប់គ្រងសាលា ដើម្បីកាត់បន្ថយនៅការកើនឡើងកម្តៅ ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ដោយប្រើប្រាស់កម្លាំងចំនួន ០៥នាក់ និងទឹកអស់ចំនួន ០២រថយន្ត។
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤
May 2, 2024