/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយការិយាល័យកសិកម្ម ធនធានធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ អាជ្ញាធរភូមិ ឃុំ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ដង្កូវមូរស្លឹក

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានដឹកនាំមន្ត្រីជំនាញចំនួន ០២រូប សហការជាមួយការិយាល័យកសិកម្ម ធនធានធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ អាជ្ញាធរភូមិ ឃុំ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូង ដង្កូវមូរស្លឹក ៖

ពេលព្រឹក នៅឃុំថ្មស ស្រុកបូទុមសាគរ ដែលរងផលប៉ះពាល់ចំនួន ៣០គ្រួសារ លើទំហំផ្ទៃដីចំនួន ១៣ ហ.ត។

ពេលរសៀល នៅឃុំកណ្តោល ស្រុកបូទុមសាគរ ដែលមានរងផលប៉ះពាល់ចំនួន ៥០គ្រួសារ លើទំហំផ្ទៃដី ២៨ ហ.ត។

ក្រោយពីបានចុះពិនិត្យរួចហើយក្រុមការងារបានពន្យល់ណែនាំពីវិធានការការពារ និងកម្ចាត់ដូចជា៖

– ត្រូវចុះពិនិត្យស្រជាប្រចាំដើម្បីតាមដានពីការបំផ្លាញរបស់សត្វល្អិត និងជំងឺលើដំណាំ,

– ត្រូវប្រើប្រាស់ជីអោយមានតុល្យភាព និងមិនត្រូវប្រើជីអាសូរច្រើនហួសហេតុ, ឪ

– ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ក្នុងទឹករួចយកស្បៃមុងអូសយកដង្កូវទៅកម្ទេចចោល,

– ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ សុវត្ថិភាពក្នុងពេលបាញ់ថ្នាំនិងពេលវេលាសមស្របសម្រាបបាញ់ថ្នាំកសិកម្ម។

និងបានចាត់មន្ត្រីជំនាញឱ្យអន្តរាគមន៍បន្តតាមបណ្តាភូមិដែលរងផលប៉ះពាល់។

ថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/08/2026

    លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំ ភ្នាក់ងារសង្គមកិច្ច ចំនួន ០២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសមាហរណកម្មអនីតិជនទំនាស់ នឹងច្បាប់

  • ហេង គីមឆន/
    25/08/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ១ អញ្ជើញអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ចុះផ្ដល់អំណោយកាកបាទក្រហមខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ”

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦