/ / /

លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»

លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកឡើងវិញបន្តិច ផ្អែកលើច្បាប់ ស្តីពី«យុត្តិធម៌អនីតិជន» ព្រមទាំង ផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិ ច្បាប់ស្តីពី «យុត្តិធម៌អនីតិជន» ដែល ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា រួមជាមួយនឹងការ គាំទ្រ ពី អង្គការយូនីសេហ្វ បានសហគ្នាដើម្បីរៀបចំ និងបានប្រកាសជាផ្លូវការកាលពីឆ្នាំ ២០១៧កន្លងមក។ ការរៀបចំនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យជីវិតរបស់អនីតិជន ទំនាស់នឹងច្បាប់មានភាពល្អប្រសើរឡើង ដោយផ្តោតលើគោលដៅពីររួមមាន៖ ទី១៖ ដើម្បីកសាងប្រព័ន្ធយុត្តិធម៌អនីតិជនទំនើបមួយប្រកបដោយចីរភាព និងមានការកែលម្អជាបន្ត បន្ទាប់នាពេលអនាគត និងទី២៖ ដើម្បីផ្តល់កិច្ចការពារ និងគាំទ្រសិទ្ធិរបស់អនីតិជន ទំនាស់នឹងច្បាប់ ប្រកបដោយប្រសិទ្ធភាព សំដៅឲ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរ ចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅកាន់ យន្តការកុមារមេត្រី ដូចជាកម្មវិធីបង្វែរជាដើម។
ក្នុងន័យនេះ ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់ មិនមែនមានន័យត្រឹមតែ ការនាំអនីតិជនត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលត្រូវ មានការចូលរួមពីគ្រួសារ សាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នយុត្តិធម៌ ស្ថាប័ន សង្គមកិច្ច អង្គការពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីជួយអនីតិជនឱ្យមានការផ្លាស់ប្តូរឥរិយាបថ កែលម្អជំនាញជីវិត បន្តការសិក្សា ឬបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានសមត្ថភាពចូលរួមក្នុង សង្គមដោយស្របច្បាប់ ហើយ ការងារពាក់ព័ន្ធនឹងអនីតិជនទំនាស់នឹងច្បាប់ គឺជាការងារ ដែលទាមទារឱ្យយើងមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ គោលការណ៍សិទ្ធិកុមារ ការ ការពារអនីតិជន ការអប់រំកែប្រែ និងវិធីសាស្ត្រសមាហរណកម្មដែលមានប្រសិទ្ធភាព ហើយជាពិសេស ត្រូវចៀសវាងការរើសអើង ការប្រមាថ ការវាយតម្លៃអវិជ្ជមាន ព្រោះការប្រមាថ ការវាយតម្លៃអវិជ្ជមាន ការរើសអើង អាចធ្វើឱ្យអនីតិជនមានអារម្មណ៍ថាខ្លួនត្រូវបានបដិសេធ ដោយសង្គម បាត់បង់ទំនុកចិត្តលើខ្លួនឯង និងកាន់តែពិបាកក្នុងការវិលត្រឡប់ទៅរកជីវិត ធម្មតាវិញ ដូច្នេះ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដល់អនីតិជន ដើម្បីអាចទទួលបាន ឱកាសទីពីរ ក្នុងការរៀនសូត្រ កែលម្អខ្លួន បង្កើតជំនាញវិជ្ជាជីវៈ និងកសាងអនាគតថ្មី ប្រកបដោយក្តីសង្ឃឹម។ នៅចំណុចនេះ យើងគួរចងចាំថា ការជួយអនីតិជនម្នាក់ឱ្យកែប្រែខ្លួន និងវិលត្រឡប់ទៅរកជីវិតធម្មតាវិញ គឺ មិនមែនជាការជួយបុគ្គលម្នាក់តែប៉ុណ្ណោះទេ ប៉ុន្តែជា ការរួមចំណែកការពារគ្រួសារ កាត់បន្ថយហានិភ័យនៃការប្រព្រឹត្តអំពើខុសច្បាប់ឡើងវិញ និងកសាងធនធានមនុស្សសម្រាប់សង្គមជាតិ។
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ១ អញ្ជើញអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ចុះផ្ដល់អំណោយកាកបាទក្រហមខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ”

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

  • មន្ទីររ៉ែ និងថាមពល/
    25/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង