ស្រុកកោះកុង ៖ ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចុះពិនិត្យ និងសម្របសម្រួលដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដូសទី១ ដល់កុមារ និងយុវជនដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ សម្រាប់កុមារ និងយុវជនដែលរស់នៅបណ្តាឃុំទាំង៤ នៃស្រុកកោះកុង ខេត្តកោះកុង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។








