លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំសហការី ២រូប ស្រី ១រូប អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ការចុះប្រមូលទិន្នន័យសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម គូ ដាលី អនុប្រធានក្រុមការងារអន្តរស្ថាប័នផលិតទិន្នន័យសហគមន៍ និងរបាយការណ៍ជនជាតិដើមភាគតិច និងជាអនុរដ្ឋលេខាធិការ ក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សហជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គលេខាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីតាមបណ្ដាមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ សរុប ៩២រូប ស្រី ២១រូប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រស្មីសុខាញ៉ូយ៉ក ខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ក្រសួងផែនការ នឹងធ្វើឡើងក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញក្នុងការចុះប្រមូលទិន្នន័យសហគមន៍។






ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
