លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បែងចែកការងារនៅក្នុងពិធិ អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទសិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ដែលមានការអញ្ជើញចូលរួមពី នាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ លោកអនុប្រធានការិយាល័យ មន្ត្រីការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យា ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥








