នៅសាលាឃុំទួលគគីរ មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៥២ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សា ឃុំទួលគគីរ ដែលដឹកនាំដោយលោក ឡេក ស៊ុធន់ ប្រធានក្រុមប្រឹក្សាឃុំទួលគគីរ ។
ដោយកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំមានរបៀបវារៈសំខាន់ៗ ចំនួន ០៥ ដូចខាងក្រោម៖
១.ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ
២.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្រ្តី បុគ្គលិកនៃរដ្ឋបាលឃុំទួលគគីរ ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៣.ពិនិត្យ និងអនុម័តពង្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៤.រាយការណ៍ និងពិភាក្សាអំពីការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥.បញ្ហាផ្សេងៗ
——∘◦❀◦∘——
នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង ២៖០០នាទីរសៀល

































