លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំលោកនាយករដ្ឋបាលសាលាស្រុក និងអនុប្រធានការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពនៃការ អនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតី ភាពឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅបន្ទប់សាលប្រជុំរាជធានីភ្នំពេញ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។
ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក









