លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង រួមមាន :
១.គ័រ សៀវពីង ជាសំណង់ឃ្លាំង
២.ចាន់ សឿន ជាសំណង់ផ្ទះល្វែង
៣.ឃឹម តារាមានន្ទ ជាសំណង់កីឡដ្ឋាន
៤.វូ សុងមីន ជាសំណង់ចម្រុះ និង
៥.ឈុន សោភា ជាសំណង់ស្ទីម សូណា ម៉ាស្សា
ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រងខេមរភូមិន្ទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
គោលបំណងនៃការចុះពិនិត្យគឺដើម្បីពង្រឹងគុណភាពសំណង់ និងរៀបចំឱ្យត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យមានបរិស្ថានអនាម័យបានល្អ និងមានសណ្តាប់ធ្នាប់ក្នុងក្រុង។
ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦














































