/ / /

មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង

ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានសហការជាមួយសាខា ក.ប.ប និងមន្ទីររ៉ែ និងថាមពលខេត្ត ចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាក្រុង/ស្រុកក្នុងខេត្តកោះកុង ។

សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋថា ស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្ត លក់ក្នុងតម្លៃតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានកំណត់ និងមានស្តុកគ្រប់គ្រាន់ សូមបងប្អូនកុំមានការព្រួយបារម្ភ ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញស្ថានីយ៍ណាមួយមានភាពមិនប្រក្រតីលើបរិមាណ ឬលក់ដំឡើងថ្លៃលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ៖

📞 1266 (ក្រសួងពាណិជ្ជកម្ម)
📞 078 312 123 (ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង)
📞 012 533 600 (ប្រធានសាខា ក.ប.ប ខេត្តកោះកុង)
ដើម្បីឱ្យមន្រ្តីជំនាញ ចុះត្រួតពិនិត្យ និងអនុវត្តនូវវិធានការតាមនីតិវិធី នៃច្បាប់ជាធរមាន ។
✅ស្ថានីយ៍ក្រុមហ៊ុនភីស ភេត្រូលៀម ខេបូឌា
✅ស្ថានីយ៍ក្រុមហ៊ុនតេលា
✅ស្ថានីយ៍ក្រុមហ៊ុនលឹម លុង
✅ស្ថានីយ៍ក្រុមហ៊ុន TOTAL

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន