រដ្ឋបាលស្រុកថ្មបាំង បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាលស្រុក មេបញ្ជាការផ្នែកសឹករងស្រុក លោកអធិការស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក មន្ត្រីឧទ្យានុរក្ស លោក លោកស្រីប្រធានការិយាល័យស្រុក លោក លោកស្រីអនុប្រធានការិយាល័យស្រុក មន្ត្រីការិយាល័យស្រុក មន្ត្រីជាប់កិច្ចសន្យា មេឃុំ ស្មៀនឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋ នៃស្រុកថ្មបាំង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥











