រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តតាមវិធានសុខាភិបាល

ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តតាមវិធានសុខាភិបាល។ សពទី២៣ឈ្មោះ ហេង មុំ ភេទស្រី អាយុ៩១ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃ១ខែសីហាឆ្នាំ២០២១ដោយជំងឺកូវីដ-១៩ បានបូជានៅវត្តជោតញ្ញាណ វេលា០២:៣០នាទីរសៀល។

អត្ថបទទាក់ទង